ទៅ​ប្រាកដ​ឯ​ខេម​មិគទាយវ័ន​(​១​)​ ​ក្នុង​នគរ​ពន្ធុ​មតី​រាជធានី​ ​មាន​ឧបមាដូចជា​បុរស​មាន​កម្លាំង​ ​លា​នូវ​កំភួនដៃ​ ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​កំភួនដៃ​ ​ដែល​លា​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ហៅ​ទាយ​បាល​មក​ថា​ ​ម្នាល​សំឡាញ់​ទាយ​បាល​ ​អ្នក​ចូរ​មកណេះ​ ​អ្នក​ចូរ​ទៅកាន់​ពន្ធុ​មតី​រាជធានី​ ​ហើយ​និយាយ​យ៉ាងនេះ​ ​នឹង​រាជបុត្ត​នាម​ខ​ណ្ឌៈ​ ​និង​កូន​បុរោហិត​ឈ្មោះ​តិស្សៈ​ ​ថា​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ស្តេច​មកដល់​នគរ​ពន្ធុ​មតី​រាជធានី​ហើយ​ ​ឥឡូវ​ទ្រង់​គង់នៅ​ខេម​មិគទាយវ័ន​ ​ព្រះអង្គ​ចង់​ជួបនឹង​អ្នក​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ទាយ​បាល​ ​បាន​ទទួល​ព្រះពុទ្ធ​តម្រាស់​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះករុណា​ ​ដូច្នេះហើយ​ ​ក៏​ចូល​ទៅកាន់​ពន្ធុ​មតី​រាជធានី​ ​បាន​និយាយ​នឹង​ព្រះ​ខណ្ឌ​រាជបុត្រ​ ​និង​តិ​ស្ស​បុរោហិត​បុត្រ​ ​ដូច្នេះ​ថា​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ស្តេច​មកដល់​នគរ​ពន្ធុ​មតី​រាជធានី​ហើយ​ ​ឥឡូវ​ទ្រង់​គង់នៅ​ក្នុង​ខេម​មិគទាយវ័ន​ ​ព្រះអង្គ​ចង់​ជួបនឹង​អ្នក​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ខណ្ឌ​រាជបុត្រ​ ​
​(​១​)​ ​ឥសិបតន​មិគទាយវ័ន​ ​កាល​គ្រានោះ​ ​ហៅថា​ ​ខេម​មិគទាយវ័ន​
ថយ | ទំព័រទី ៨៥ | បន្ទាប់