មហា​គោ​វិន្ទ​សូត្រ​ ​ទី៦​


 [​៤៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​លើ​ភ្នំ​គិជ្ឈកូដ​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​បញ្ច​សិ​ខ​គន្ធព្វ​បុត្រ​ ​កាល​រាត្រី​កន្លងទៅ​ហើយ​ ​(​កន្លង​បឋមយាម​)​ ​បញ្ចេញរស្មី​ភ្លឺ​ច្រាល​ ​ញុំាង​ភ្នំ​គិជ្ឈកូដ​ទាំងអស់​ឲ្យ​ភ្លឺស្វាង​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​បញ្ច​សិ​ខ​គន្ធព្វ​បុត្រ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នឹង​ក្រាបទូល​ ​ព្រះមានព្រះភាគ​ ​នូវ​សេចក្តី​ដែល​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​ក្នុង​ទី​ចំពោះមុខ​ ​បាន​ទទួល​ក្នុង​ទី​ចំពោះមុខ​ ​នៃ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ថា​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​អ្នក​ចូរ​ប្រាប់​តថាគត​ចុះ​។​ ​បញ្ច​សិ​ខ​គន្ធព្វ​បុត្រ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ថ្ងៃ​មុន​ៗ​ ​ក្នុង​តិថី​ទី១៥​ ​ដែល​ជា​ថ្ងៃឧបោសថ​ ​ត្រូវ​នឹង​ថ្ងៃ​បវារណា​ ​ក្នុង​រាត្រី​មាន​ព្រះចន្ទ្រ​ពេញវង់​ ​ពួក​ទេវតា​ ​ជាន់​តាវត្តិង្ស​ទាំងអស់​ ​កំពុង​អង្គុយ​ប្រជុំ​ក្នុង​ទេវ​សភា​(​១​)​ ​ឈ្មោះ​សុធម្មា​
​(​១​)​ ​រោង​ប្រជុំ​ទេវតា​
ថយ | ទំព័រទី ១០៤ | បន្ទាប់