មានព្រះភាគនោះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សក្កទេវរាជ ជាធំជាងទេវតា បានសំដែងគុណ ជារបស់ពិត៨ប្រការ របស់ព្រះមានព្រះភាគ ដល់ពួកទេវតា ជាន់តាវត្តិង្ស ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកទេវតាជាន់តាវត្តិង្ស សំគាល់ហេតុនោះដូចម្តេច ព្រះមានព្រះភាគអង្គនោះ ទ្រង់ប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយរហូតមក។ យើងពិចារណារកមើលនូវគ្រូ ដែលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ យ៉ាងនេះ ជាអ្នកប្រកបដោយគុណ នេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ មិនឃើញមានក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី១)។ ធម៌ដែលព្រះមានព្រះភាគអង្គនោះ ត្រាស់សំដែងហើយដោយល្អ ជាធម៌ដែលអរិយបុគ្គល គប្បីឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌ដែល