ដ៏ល្អ ដែលគេបង្ហាត់បានរបៀបល្អ យូរអង្វែងហើយ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បងមើល អស្សរ័តន៍នោះឯង មុនដម្បូង ទ្រង់ឡើងគង់លើអស្សរ័តន៍ ក្នុងវេលាព្រឹកព្រហាម ហើយស្តេចទៅត្រួតត្រាផែនដី ដែលមានសមុទ្រជាទីបំផុត រួចហើយស្តេចត្រឡប់មកសោយព្រះស្ងោយ ក្នុងវេលាព្រឹកឯកុសាវតីរាជធានីវិញទាន់។ ម្នាលអានន្ទ អស្សរ័តន៍ មានសភាពយ៉ាងនេះ កើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។
[៥] ម្នាលអានន្ទ តទៅទៀត មណិរ័តន៍ ជាកែវពៃទូរ្យ មានជាតិដ៏ល្អ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ មានពណ៌ថ្លាស្អាត បរិបូណ៌ ដោយអាការគ្រប់យ៉ាង បានកើតឡើងដល់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ មណិរ័តន៍នោះឯង មានពន្លឺផ្សាយទៅ បានមួយយោជន៍ជុំវិញ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បងមើល នូវមណិរ័តន៍នោះឯង មុនដម្បូង ទ្រង់ប្រជុំអស់ពួកចតុរង្គសេនាមក ហើយទ្រង់ស្ទួយកែវមណី ឡើងទៅកាន់ចុងដងទង់ ហើយទ្រង់គ្រវីទៅ ក្នុងទីងងឹតអ័ព្ទក្នុងរាត្រី។ ម្នាលអានន្ទ ចំណែកអ្នកស្រុកទាំងឡាយណា ដែលនៅជិតខាង អ្នកស្រុកទាំងនោះ