នោះ ក៏បាននូវសេចក្តីរីករាយចិត្តដ៏លើសលុប។ បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេចដែលបានមុទ្ធាភិសេកហើយ អភិសេកហើយថ្មីៗ ដោយរាជសម្បត្តិ ព្រះរាជានោះ តែងបាននូវសេចក្តីត្រេកអរដ៏លើសលុប ព្រះរាជានោះ តែងបាននូវសេចក្តីរីករាយព្រះទ័យដ៏លើសលុប ដោយរាជសម្បត្តិ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម គង់លើបល្លង្ករបស់ទេវតាណា ទេវតានោះ ក៏បាននូវសេចក្តីត្រេកអរដ៏លើសលុប ទេវតានោះ ក៏បាននូវសេចក្តីរីករាយចិត្តដ៏លើសលុប មានឧបមេយ្យដូច្នោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលនោះ សនង្កុមារព្រហ្ម ដឹងនូវសេចក្តីជ្រះថ្លារបស់ពួកទេវតា ជាន់តាវត្តិង្សហើយ ក៏អនុមោទនាដោយគាថាទាំងនេះ ហើយក៏បាត់ទៅ
[៥៥] អើហ្ន៎ ពួកទេវតាជាន់តាវត្តិង្សព្រមទាំងព្រះឥន្ទ្រ រមែងរីករាយ នមស្ការ ចំពោះព្រះតថាគតផង ចំពោះព្រះធម៌ជាធម៌ដ៏ល្អផង។ ពួកទេវតាជាន់តាវត្តិង្ស បានឃើញពួកទេវតាថ្មីៗ