សំគាល់ថាជាវេលាថ្ងៃ ក៏នាំគ្នាប្រកបការងារដោយសារពន្លឺ (នៃកែវនោះឯង)។ ម្នាលអានន្ទ កែវមណី មានសភាពយ៉ាងនេះ បានកើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។
[៦] ម្នាលអានន្ទ តទៅទៀត ឥត្ថីរ័តន៍(១) (ស្រីកែវ) មានរូបឆោមល្អ គួរឲ្យអ្នកផងពិតពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង មិនខ្ពស់ពេក មិនទាបពេក មិនស្គមពេក មិនធាត់ពេក មិនខ្មៅពេក មិនសពេក លើសលែងកន្លងហួសសម្បុរស្រីមនុស្ស តែមិនដល់សម្បុរទិព្វទេ បានកើតប្រាកដ ដល់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ឥត្ថីរ័តន៍នោះឯង មានកាយសម្ផ័ស្ស (ទន់ល្មឿយ) ដូចជាសំឡីគរ ឬសំឡីកប្បាស។ ម្នាលអានន្ទ មួយទៀត ឥត្ថីរ័តន៍នោះឯង កាលរដូវត្រជាក់ មានខ្លួនក្តៅ កាលរដូវក្តៅ មានខ្លួនត្រជាក់។ ម្នាលអានន្ទ មិនតែប៉ុណ្ណោះ ឥត្ថីរ័តន៍នោះឯង មានក្លិនខ្លឹមចន្ទន៍ ផ្សាយចេញអំពីកាយ មានក្លិនផ្កាឧប្បលផ្សាយចេញអំពីមាត់។ ម្នាលអានន្ទ ឥត្ថីរ័តន៍នោះឯង ជាស្រីតែងក្រោកឡើងមុន តែងអង្គុយក្រោយ(២) យកចិត្តទុកដាក់ធ្វើអ្វីៗ

(១) អដ្ឋកថា ថា ស្ត្រីដែលគេនាំមកអំពីរាជត្រកូលក្នុងដែនមទ្ទៈមកថ្វាយ ជាព្រះអគ្គមហេសី។ ន័យមួយទៀតថា ស្ត្រីដែលមកអំពីឧត្តរកុរុទ្វីប ដោយអានុភាពរបស់ព្រះអង្គ។ (២) ស្ត្រីនោះ បើឃើញព្រះរាជាស្តេចមក តែងក្រោកអំពីអាសនៈ ដែលខ្លួនអង្គុយជាមុន លុះតែព្រះរាជាគង់ ទើបនាងអង្គុយទៅវិញ។ កាន់ព្រះវីជនី ពាត់ថ្វាយព្រះរាជាខាងក្រោយ។