ទាំងអស់ ឲ្យដឹងច្បាស់ដោយសំឡេងផង សំឡេងក្រាងក្រអៅរបស់ព្រហ្មនោះ មិនបានផ្សាយចេញទៅខាងក្រៅបរិសទ្យផង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា មានសំឡេងប្រកបដោយអង្គ៨យ៉ាងនេះ បុគ្គលនោះ គេហៅថា អ្នកមានសំឡេងដូចសំឡេងព្រហ្ម។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកទេវតាជាន់តាវត្តិង្ស បានពោលពាក្យនេះ នឹងសនង្កុមារព្រហ្មថា បពិត្រមហាព្រហ្ម ប្រពៃហើយ ពួកយើងក៏រីករាយ ព្រោះបានដឹងសេចក្តីនុ៎ះឯង មួយទៀត សក្កទេវរាជ ជាធំជាងពួកទេវតា បានសំដែងគុណ ជារបស់ពិត ទាំង៨ប្រការ របស់ព្រះមានព្រះភាគនោះហើយដែរ ពួកយើងក៏រីករាយ ព្រោះបានដឹងនូវគុណទាំងនោះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង សនង្កុមារព្រហ្ម បានពោលសេចក្តីនេះ នឹងសក្កទេវរាជ ជាធំជាងពួកទេវតាថា បពិត្រទេវានមិន្ទៈ ប្រពៃហើយ ពួកយើងគួរស្តាប់នូវគុណ ជារបស់ពិត ទាំង៨ប្រការ របស់ព្រះមានព្រះភាគនោះ។ បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ទទួលតបពាក្យរបស់សនង្កុមារព្រហ្មថា បពិត្រមហាព្រហ្ម យ៉ាងហ្នឹងហើយ ទើបថ្លែងនូវគុណ ជារបស់ពិត ទាំង៨ប្រការរបស់ព្រះមានព្រះភាគថា មហាព្រហ្មដ៏ចំរើន សំគាល់នូវហេតុនោះដូចម្តេច ព្រះ