មាន​ព្រះ​ភាគ​នោះ​ ​ទ្រង់​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​រហូត​មក​។​ ​យើង​ពិចារណា​រកមើល​ ​នូវ​សាស្តា​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​យ៉ាងនេះ​ ​ដែល​ប្រកបដោយ​គុណ​នេះ​ ​ក្នុង​ចំណែក​កាល​ ​ដែល​កន្លងទៅ​ហើយ​ ​មិនឃើញ​មាន​ទេ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក្រៅអំពី​ព្រះមានព្រះភាគ​អង្គ​នោះ​ចេញ​ហើយ​ ​ក៏​មិនឃើញ​មាន​ឡើយ​។​ ​ធម៌​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​ត្រាស់​សំដែង​ហើយដោយ​ល្អ​ ​ជា​ធម៌​ដែល​អរិយបុគ្គល​ ​គប្បី​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ជា​ធម៌​ឲ្យផល​ ​មិន​រង់ចាំ​កាល​ ​ជា​ធម៌​ដែល​អរិយបុគ្គល​ ​គួរ​ហៅ​បុគ្គល​ដទៃ​ឲ្យ​ចូល​មក​មើល​បាន​ ​ជា​ធម៌​ដែល​អរិយបុគ្គល​ ​គួរ​បង្អោន​ចូល​មក​ទុក​ក្នុងចិត្ត​បាន​ ​ជា​ធម៌​ដែល​វិញ្ញូ​ជន​ទាំងឡាយ​ ​គប្បី​ដឹង​ច្បាស់​ក្នុងចិត្ត​របស់​ខ្លួន​។​ ​យើង​ពិចារណា​រកមើល​នូវ​គ្រូ​ ​ជា​អ្នក​សំដែងធម៌​ ​ដែល​គួរ​បង្អោន​ចូល​មក​ទុក​ក្នុងចិត្ត​បាន​យ៉ាងនេះ​ ​ដែល​ប្រកបដោយ​គុណ​នេះ​ ​ក្នុង​ចំណែក​កាលដែល​កន្លងទៅ​ហើយ​ ​មិន
ថយ | ទំព័រទី ១២១ | បន្ទាប់