ឃើញ​មាន​ទេ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក្រៅអំពី​ព្រះមានព្រះភាគ​អង្គ​នោះ​ចេញ​ហើយ​ ​ក៏​មិនឃើញ​មាន​ឡើយ​។​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​បញ្ញត្ត​ហើយ​ថា​ ​នេះ​ ​ជាកុសល​ ​ទ្រង់​បញ្ញត្ត​ប្រពៃ​ហើយ​ថា​ ​នេះ​ជាអកុសល​។​ ​នេះ​ប្រកបដោយ​ទោស​។​ ​នេះ​មិន​ប្រកបដោយ​ទោស​។​ ​នេះ​គួរ​សេព​។​ ​នេះ​មិន​គួរ​សេព​។​ ​នេះ​ជា​អំពើថោកទាប​។​ ​នេះ​ជា​អំពើ​ថ្លៃថ្លា​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​ប្រពៃ​ហើយ​ថា​ ​នេះ​ធម៌​ខ្មៅ​ ​ធម៌​ស​ ​និង​ជាស​ប្ប​ដិ​ភាគ​។​ ​យើង​ពិចារណា​រកមើល​នូវ​សាស្តា​ ​ជា​អ្នក​បញ្ញត្ត​នូវ​ធម៌​ទាំងឡាយ​ ​ដែល​ជាកុសល​ ​ជាអកុសល​ ​ប្រកបដោយ​ទោស​ ​មិន​ប្រកបដោយ​ទោស​ ​គួរ​សេព​ ​មិន​គួរ​សេព​ ​ថោកទាប​ ​និង​ថ្លៃថ្លា​ ​ធម៌​ខ្មៅ​ ​ធម៌​ស​ ​និង​ជាស​ប្ប​ដិ​ភាគ​ ​យ៉ាងនេះ​ ​ដែល​ប្រកបដោយ​គុណ​នេះ​ ​ក្នុង​ចំណែក​កាល​ ​ដែល​កន្លងទៅ​ហើយ​ ​មិនឃើញ​មាន​ទេ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក្រៅអំពី​ព្រះមានព្រះភាគ​អង្គ​នោះ​ចេញ​ហើយ​ ​ក៏​មិនឃើញ​មាន​ឡើយ​។​ ​បដិបទា​ ​ជាទី​ទៅកាន់​ព្រះនិព្វាន​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​បញ្ញត្ត​ល្អ​ហើយ​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ទាំង​ព្រះនិព្វាន​ ​ទាំង​បដិបទា​ ​រមែង​ប្រៀបធៀប​គ្នា​បាន​។​ ​ទឹក​ក្នុង​ទន្លេ​គង្គា​ ​ប្រៀប​ស្មើនឹង​ទឹក​ក្នុង​ទន្លេ​យមុនា​ ​ដូចម្តេច​មិញ​ ​បដិបទា​ជាទី​ទៅកាន់​ព្រះនិព្វាន​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​បញ្ញត្ត​ល្អ​ហើយ​ ​ដល់​សាវ័ក​
ថយ | ទំព័រទី ១២២ | បន្ទាប់