ទាំងឡាយ​ ​ទាំង​ព្រះនិព្វាន​ ​ទាំង​បដិបទា​ ​រមែង​ប្រៀបធៀប​ស្មើគ្នា​បាន​ ​ដូច្នោះ​ដែរ​។​ ​យើង​ពិចារណា​រកមើល​នូវ​សាស្តា​ ​ជា​អ្នក​បញ្ញត្ត​នូវ​បដិបទា​ ​ជាទី​ទៅកាន់​ព្រះនិព្វាន​យ៉ាងនេះ​ ​ដែល​ប្រកបដោយ​គុណ​នេះ​ ​ក្នុង​ចំណែក​កាល​ ​ដែល​កន្លងទៅ​ហើយ​ ​មិនឃើញ​មាន​ទេ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក្រៅអំពី​ព្រះមានព្រះភាគ​អង្គ​នោះ​ចេញ​ហើយ​ ​ក៏​មិនឃើញ​មាន​ឡើយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ពួក​សេក្ខបុគ្គល​ ​ដែល​ឋិតនៅ​ក្នុង​បដិបទា​ ​ហើយនឹង​ព្រះ​ខីណាស្រព​ ​ដែល​មាន​ព្រហ្មចរិយ​ធម៌​អប់រំ​ស្រេចហើយ​ជា​គ្នីគ្នា​ ​តែ​ព្រះមានព្រះភាគ​ ​ទ្រង់​មិន​ជាប់​ព្រះទ័យ​នឹង​គ្នីគ្នា​នោះ​ទេ​ ​ទ្រង់​ប្រកប​សេចក្តី​ត្រេកអរ​ ​តែមួយ​អង្គ​ឯង​។​ ​យើង​ពិចារណា​រកមើល​នូវ​សាស្តា​ ​ជា​អ្នក​ប្រកប​នូវ​សេចក្តី​ត្រេកអរ​តែម្នាក់ឯង​យ៉ាងនេះ​ ​ដែល​ប្រកបដោយ​គុណ​នេះ​ ​ក្នុង​ចំណែក​កាល​ ​ដែល​កន្លងទៅ​ហើយ​ ​មិនឃើញ​មាន​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក្រៅអំពី​ព្រះមានព្រះភាគ​អង្គ​នោះ​ចេញ​ហើយ​ ​ក៏​មិនឃើញ​មាន​ឡើយ​។​ ​លាភ​សម្រេច​ហើយ​ ​សេចក្តី​សរសើរ​ក៏​សម្រេច​ហើយ​ ​ដល់​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទាំង​ពួក​ក្សត្រ​ ​ក៏​មាន​សភាព​ជា​អ្នក​ស្រឡាញ់​រាប់រក​ព្រះអង្គ​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ប្រាសចាក​សេចក្តី​ស្រវឹង​ហើយ​ ​រមែង​សោយ​នូវ​អាហារ​ ​(​តាមធម្មតា​)​។​ ​
ថយ | ទំព័រទី ១២៣ | បន្ទាប់