យើងពិចារណារកមើលនូវសាស្តា ជាអ្នកប្រាសចាកសេចក្តីស្រវឹង ហើយបរិភោគនូវអាហារយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ដោយប្រការយ៉ាងនេះ។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកប្រតិបត្តិ នូវធម៌ដ៏សមគួរដល់ធម៌យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្លងផុតសេចក្តីសង្ស័យអស់ហើយ ព្រះអង្គប្រាសចាកសេចក្តីងឿងឆ្ងល់អស់ហើយ ទ្រង់មានព្រះតម្រិះ ដល់ទីបំផុតហើយ ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យដ៏ឧត្តម។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកឆ្លងផុតសេចក្តីសង្ស័យ ប្រាសចាកសេចក្តីងឿងឆ្ងល់ មានព្រះតម្រិះ ដល់នូវទីបំផុត ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យដ៏ឧត្តមយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែល