ពួក​ក្សត្រ​ទាំង៦អង្គ​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នរណា​ហ្ន៎​ ​ល្មម​នឹង​ចែក​មហាប្រឹថពី​នេះ​ ​ដែល​មាន​បណ្តោយ​ទៅ​ខាង​ទិសឧត្តរ​ ​មានមុខ​ដូចជា​មុខ​រទេះ​ ​ទៅ​ខាង​ទិសទក្សិណ​ ​ឲ្យ​មាន​ចំណែក​ស្មើគ្នា​ ​ជា៧ភាគ​បាន​។​ ​ព្រះបាទ​រេណុ​ ​មាន​ព្រះរាជឱង្ការ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​វៀរលែងតែ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ចេញ​ ​អ្នកដទៃ​ណា​ហ្ន៎​ ​ល្មម​នឹង​ចែក​បាន​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​ព្រះបាទ​រេណុ​ ​មាន​ព្រះរាជឱង្ការ​ហៅ​បុរស​ម្នាក់​មក​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ឯង​ចូរ​មកនេះ​ ​ឯង​ចូរ​ទៅ​រកម​ហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ជំរាប​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រះបាទ​រេណុ​ ​មាន​ព្រះរាជឱង្ការ​ឲ្យ​ហៅ​លោក​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បុរស​នោះ​ ​ទទួល​ព្រះរាជឱង្ការ​ ​នៃ​ព្រះបាទ​រេណុ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះ​កុរ​ណា​វិសេស​ ​ហើយ​ចូល​ទៅ​រកម​ហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ជំរាប​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រះបាទ​រេណុ​ ​មាន​ព្រះរាជឱង្ការ​ឲ្យ​ហៅ​លោក​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ទទួលពាក្យ​របស់​បុរស​នោះ​ថា​ ​អើ​អ្នក​ដ៏​ចំរើន
ថយ | ទំព័រទី ១៣៤ | បន្ទាប់