ហើយ​ចូល​ទៅ​គាល់​ព្រះបាទ​រេណុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ទៅ​រក​ព្រះបាទ​រេណុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​លុះ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះបាទ​រេណុ​ ​មាន​ព្រះរាជឱង្ការ​យ៉ាងនេះ​ថា​ ​គោ​វិន្ទ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​ចូរ​អញ្ជើញ​មក​ចែក​មហាប្រឹថពី​នេះ​ ​ដែល​មាន​បណ្តោយ​ទៅ​ខាង​ទិសឧត្តរ​ ​មានមុខ​ដូចជា​មុខ​រទេះ​ ​ទៅ​ខាង​ទិសទក្សិណ​ ​ឲ្យ​មាន​ចំណែក​ស្មើគ្នា​ជា៧ភាគ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ទទួល​ព្រះបន្ទូល​ព្រះបាទ​រេណុ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះករុណា​វិសេស​ ​ហើយក៏​ចែក​មហាប្រឹថពី​នេះ​ ​ដែល​មាន​បណ្តោយ​ទៅ​ខាង​ទិសឧត្តរ​ ​មានមុខ​ដូចជា​មុខ​រទេះ​ ​ទៅ​ខាង​ទិសទក្សិណ​ ​ឲ្យ​មាន​ចំណែក​ស្មើគ្នា​ជា៧ភាគ​ ​ហើ​យតំ​កល់​ទុក​នូវ​ដែន​ទាំងអស់​ ​ឲ្យ​មានមុខ​ដូចជា​មុខ​រទេះ​។​ ​មាន​សេចក្តី​ដំណាល​ ​ក្នុង​រឿង​នោះ​ថា​ ​ជនបទ​ ​របស់​ព្រះបាទ​រេណុ​ ​នៅត្រង់​កណ្តាល​។​
​[​៥៩​]​ ​គោ​វិន្ទ​ព្រាហ្មណ៍​ ​បាន​សាង​ទីក្រុង​ទាំង៧នេះ​ ​គឺ​ក្រុង​ទន្ត​បូ​រៈ​ ​សម្រាប់​ពួក​អ្នក​ដែន​កា​លិង្គៈ១​ ​ក្រុង​បោ​ត​នៈ​
ថយ | ទំព័រទី ១៣៥ | បន្ទាប់