គហបតី យើងមានសេចក្តីត្រូវការ ដោយប្រាក់និងមាស។ គហបតីនោះ ក្រាបបង្គំទូលថា បពិត្រមហារាជ បើដូច្នោះ សូមទ្រង់អែបនាវាទៅខាងត្រើយច្រាំងម្ខាង។ ទ្រង់មានព្រះរាជឱង្ការថា ឱ គហបតី យើងមានសេចក្តីត្រូវការ តែប្រាក់ និងមាសត្រង់ទីនេះឯង។ ម្នាលអានន្ទ លំដាប់នោះ គហបតិរ័តន៍នោះឯង យកដៃទាំងពីរ លូកចុះទៅក្នុងទឹក លើកយកឆ្នាំង ដែលពេញដោយប្រាក់ និងមាស ហើយក្រាបទូលព្រះបាទមហាសុទស្សនៈថា បពិត្រមហារាជ ល្មមហើយ ដោយប្រាក់ និងមាសប៉ុណ្ណេះ បពិត្រមហារាជ ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើព្រះរាជកិច្ចបានហើយ។ ព្រះបាទមហាសុទស្សនៈ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះល្មមហើយ ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើកិច្ចបានហើយ ម្នាលគហបតី ប្រាក់និងមាសទាំងប៉ុណ្ណេះ យើងបូជាអ្នកឯង។ ម្នាលអានន្ទ គហបតិរ័តន៍ មានសភាពយ៉ាងនេះ កើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។
[៨] ម្នាលអានន្ទ តទៅទៀត បរិនាយករ័តន៍(១) (បរិនាយកកែវ) ជាបណ្ឌិតវាងវៃ មានប្រាជ្ញា អង់អាច ដើម្បីញុំាងព្រះបាទមហាសុទស្សនៈ ដែលខ្លួនឲ្យស្តេចចូលទៅ ឲ្យចូលទៅបាន ដើម្បីញុំាងព្រះបាទមហាសុទស្សនៈ ដែលខ្លួនគួរឲ្យស្តេចចេញ ឲ្យចេញទៅបាន

(១) អដ្ឋកថា ថាជាព្រះរាជបុត្រច្បងរបស់ព្រះបាទមហាសុទស្សនៈ។