ដើម្បីញុំាងព្រះបាទមហាសុទស្សនៈ ឲ្យតាំងងារបុគ្គល ដែលគួរតាំងបានកើតប្រាកដ ដល់ព្រះបាទមហាសុទស្សនៈ។ បរិនាយករ័តន៍នោះ ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ហើយទើបក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គនឹងប្រៀនប្រដៅថ្វាយ។ ម្នាលអានន្ទ បរិនាយករ័តន៍ មានសភាពយ៉ាងនេះ កើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយរ័តន៍៧ប្រការនេះឯង។
[៩] ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិ៤យ៉ាង។ ឫទ្ធិ៤យ៉ាង ដូចម្តេចខ្លះ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរូបល្អ គួរឲ្យអ្នកផងពិតពិលរមើល គួរឲ្យជ្រះថ្លា ទ្រង់ប្រកបដោយព្រះឆវិវណ្ណដ៏ល្អក្រៃលែង ជាងមនុស្សទាំងឡាយឯទៀតក្នុងលោកនេះ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី១។