បុគ្គល​អ្នកបៀតបៀន​ខ្ញុំ​ព្រះអង្គ​ ​ក៏​មិន​មាន​ដែរ​ ​ប៉ុន្តែ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​ពាក្យ​របស់​អមនុស្ស​ហើយ​ ​ហេតុ​នោះ​ ​បាន​ជា​ខ្ញុំ​ព្រះអង្គ​ ​មិន​ត្រេកអរ​ក្នុង​ផ្ទះ​ទេ​។​
 ព្រះបាទ​រេណុ​ ​ទ្រង់​ត្រាស់​ថា​ ​អមនុស្ស​មាន​ភេទ​ដូចម្តេច​ ​បាន​និយាយ​សេចក្តី​ដូចម្តេច​នឹង​អ្នក​ ​ដែល​អ្នក​បាន​ស្តាប់​ហើយ​ ​នឹង​លះបង់​នូវ​ផ្ទះ​ទាំងឡាយ​ ​របស់​យើង​ផង​ ​នូវ​យើង​ផង​ ​នូវ​ជន​ទាំងអស់​ផង​។​
 មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ក្រាបទូល​ថា​ ​កាលពីដើម​ ​ខ្ញុំ​ព្រះអង្គ​ ​ចូល​ទៅ​ពួន​សម្ងំ​នៅតែ​ម្នាក់ឯង​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ប្រាថ្នា​ ​ដើម្បី​បូ​ជាយ័​ញ្ញ​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​ប្រមូល​ស្បូវ​ ​និង​ស្លឹកឈើ​ ​មក​គរ​បង្កាត់ភ្លើង​ឲ្យ​ឆេះ​ឡើង​។​ ​លំដាប់នោះ​ ​ស្រាប់​តែ​សន​ង្កុ​មារ​ព្រហ្ម​ ​មក​អំពី​ព្រហ្មលោក​ ​ប្រាកដ​ ​(​នៅមុខ​)​ ​ខ្ញុំ​ព្រះអង្គ​ ​ព្រហ្ម​នោះ​ ​បាន​ដោះស្រាយ​ប្រស្នា​នឹង​ខ្ញុំ​ព្រះអង្គ​ ​ឯខ្ញុំ​ព្រះអង្គ​ ​ក៏បាន​ស្តាប់​នូវ​សេចក្តី​នោះ​ហើយ​ ​ទើប​លែង​ត្រេកអរ​ក្នុង​ផ្ទះ​។​
 ព្រះបាទ​រេណុ​ ​មាន​ព្រះរាជឱង្ការ​ថា​ ​ម្នាល​គោ​វិន្ទ​ ​អ្នក​និយាយ​ពាក្យ​ណា​ ​យើង​ក៏​ជឿ​ពាក្យ​នោះ​
ថយ | ទំព័រទី ១៥២ | បន្ទាប់