ព្រះអង្គ​ប្រាថ្នា​ ​ដើម្បីនឹង​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ ​ដ្បិត​ខ្ញុំ​ព្រះអង្គ​បានឮ​ព្រហ្ម​និយាយ​អំពី​ក្លិន​ពុល​ទាំងឡាយ​ហើយ​ ​ក្លិន​ពុល​ទាំងនោះ​ ​បុគ្គល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​លះបង់​បាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​ពួក​ក្សត្រ​ទាំង៦អង្គ​នោះ​ ​ចៀសចេញ​ទៅ​ក្នុង​ទី​ដ៏​សមគួរ​ ​ហើយ​គិត​ព្រមគ្នា​ថា​ ​ធម្មតា​ពួក​ព្រាហ្មណ៍​ទាំងនេះ​ ​ជា​បុគ្គល​ល្មោភ​នឹង​ទ្រព្យ​ ​បើ​ដូច្នោះ​ ​គួរ​យើង​ល្បួង​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ដោយ​ទ្រព្យ​។​ ​ក្សត្រ​ទាំង៦អង្គ​នោះ​ ​ក៏​ចូល​ទៅ​រកម​ហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ហើយ​ថ្លែង​សេចក្តី​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​សម្បត្តិ​ក្នុង​រាជ្យ​ទាំង៧នេះ​ ​មាន​ច្រើន​ ​ព្រោះហេតុនោះ​ ​អ្នក​ដ៏​ចំរើន​ត្រូវការ​ដោយ​សម្បត្តិ​ប៉ុន្មាន​ ​ចូរ​យក​សម្បត្តិ​ប៉ុណ្ណោះ​ចុះ​។​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ក្រាបទូល​ថា​ ​កុំឡើយ​ព្រះអង្គ​ ​សម្បត្តិ​របស់ខ្ញុំ​ព្រះអង្គ​នេះ​ ​បរិបូណ៌​ហើយ​ ​ជា​សម្បត្តិ​ដែល​ព្រះអង្គ​ដ៏​ចំរើន​ទាំងឡាយ​ប្រទាន​ឲ្យ​ ​ខ្ញុំ​ព្រះអង្គ​ ​លះ​ចោល​សម្បត្តិ​ទាំងអស់​ ​ហើយនឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ ​តាម​ពាក្យ​ដែល​ខ្ញុំ​ព្រះអង្គ​បានឮ​ព្រហ្ម​និយាយ​អំពី​ក្លិន​ពុល​ទាំងឡាយ​ហើយ​ ​ក្លិន​ពុល​ទាំងនោះ​ ​បុគ្គល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​លះបង់​បាន​ឡើយ​ ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់