មានចិត្តប្រកបដោយមុទិតា។បេ។ មានចិត្តប្រកបដោយឧបេក្ខា។បេ។ មិនតែប៉ុណ្ណោះ បានទាំងប្រាប់ផ្លូវ ដើម្បីឲ្យកើតជាមួយនឹងព្រហ្ម ក្នុងព្រហ្មលោក ដល់សាវ័កទាំងឡាយ។ ម្នាលអ្នកដ៏ចំរើន សម័យនោះឯង ពួកសាវ័កណា របស់មហាគោវិន្ទព្រាហ្មណ៍ ដឹងច្បាស់នូវពាក្យប្រៀនប្រដៅសព្វគ្រប់ហើយ ពួកសាវ័កនោះ លុះរំលាងខន្ធ បន្ទាប់អំពីមរណភាពទៅ ក៏បានទៅកើត ក្នុងសុគតិព្រហ្មលោក(១) ។ ពួកសាវ័កណា មិនដឹងច្បាស់នូវពាក្យប្រៀនប្រដៅសព្វគ្រប់ទេ ពួកសាវ័កនោះ លុះរំលាងខន្ធ បន្ទាប់អំពីមរណភាពទៅ ពួកខ្លះ ទៅកើតជាមួយនឹងទេវតា ជាន់បរនិម្មិតវសវត្តី(២) ពួកខ្លះទៅកើតជាមួយនឹងទេវតាជាន់និម្មានរតី ពួកខ្លះទៅកើតជាមួយនឹងទេវតា ជាន់តុសិត ពួកខ្លះ ទៅកើតជាមួយនឹងទេវតាជាន់យាមៈ ពួកខ្លះ ទៅកើតជាមួយនឹងទេវតា ជាន់តាវត្តិង្ស ពួកខ្លះ ទៅកើតជាមួយនឹងទេវតា ជាន់ចាតុម្មហារាជិកៈ។ ពួកជនណា
(១) អដ្ឋកថា ថាពួកមនុស្សណា ញុំាងសមាបត្តិទាំង៨ និងអភិញ្ញាទាំង៥ឲ្យកើតឡើងបាន ពួកមនុស្សនោះ បានទៅកើតឯព្រហ្មលោក។ (២) អដ្ឋកថា ថា ពួកមនុស្សណាមិនដឹងច្បាស់ គឺថាមិនអាចញុំាងសមាបត្តិទាង៨ សមាបត្តិណាមួយឲ្យកើតបានទេ ពួកមនុស្សនោះ ទៅកើតតែត្រឹមជាន់ទេវលោក តាំងពីជាន់បរនិម្មិតវសវត្តី ចុះមកជាលំដាប់។