មហា​សមយ​សូត្រ​ ​ទី៧​


 [​៧៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​មហាវ័ន​(​១​)​ ​ជិត​ក្រុង​កបិលវត្ថុ​ ​ក្នុង​សក្កជនបទ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន៥០០រូប​ ​សុទ្ធតែ​ជា​ព្រះអរហន្ត​ទាំងអស់​។​ ​ទេវតា​ទាំងឡាយ​ ​ក៏​មក​អំពី​លោកធាតុ​ទាំង១០​ ​ប្រជុំ​គ្នា​ជាច្រើន​ ​ដើម្បី​ឃើញ​នូវ​ព្រះមានព្រះភាគ​ ​និង​ភិក្ខុសង្ឃ​។​ ​គ្រានោះ​ឯង​ ​ទេវតា​ទាំង​លាយ​ ​ដែល​នៅក្នុង​ជាន់​សុទ្ធាវាស​(​២​)​ ​៤អង្គ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះមានព្រះភាគ​នេះ​ ​ព្រះអង្គ​គង់នៅ​ក្នុង​មហាវ័ន​ ​ជិត​ក្រុង​កបិលវត្ថុ​ ​ក្នុង​សក្កជនបទ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន៥០០រូប​ ​សុទ្ធតែ​ជា​ព្រះអរហន្ត​ទាំងអស់​។​ ​ទេវតា​ទាំងឡាយ​ ​ក៏​មក​អំពី​លោកធាតុ​ទាំង១០​ ​ប្រជុំ​គ្នា​ជាច្រើន​ ​ដើម្បី​ឃើញ​នូវ​ព្រះមានព្រះភាគ​ ​និង​ភិក្ខុសង្ឃ​ ​បើ​ដូច្នោះ​ ​គួរ​យើង​ទាំងអស់គ្នា​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​គប្បី​ពោល​នូវ​គាថា​មួយ​ម្នា​ក់ៗ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​។​
​(​១​)​ ​ព្រៃធំ​ ​ជា​ព្រៃ​ដុះឯង​ ​ជាប់​ទាក់ទង​តគ្នា​មក​ពី​ព្រៃ​ហេម​វន្ត​។​ ​(​២​)​ ​ព្រហ្មលោក៥ជាន់​ ​គឺ​អវិហា​ ​អតប្បា​ ​សុទស្សា​ ​សុទស្សី​ ​អកនិដ្ឋ​កា​ ​ជាទី​នៅ​នៃ​ព្រះ​អនាគាមី​ ​និង​ព្រះ​អនាគាមី​ ​ដែល​បានសម្រេច​ជា​ព្រះ​ខីណាស្រព​ក្នុង​ទីនោះ​ ​ជា​អ្នក​បរិសុទ្ធ​ ​ហៅថា​ ​សុទ្ធាវាស​។​
ថយ | ទំព័រទី ១៦៨ | បន្ទាប់