ពួកភិក្ខុបានឃើញនូវអមនុស្ស១សែន (១០០០០០) ខ្លះ បានឃើញនូវអមនុស្សច្រើន (មិនមានកំណត់) អមនុស្សទាំងនោះ ក៏ផ្សាយនៅពាសពេញក្នុងទិសទាំងពួង។ លំដាប់នោះ ព្រះសាស្តាប្រកបដោយចក្ខុ៥ ទ្រង់ពិចារណាហើយ ជ្រាបនូវហេតុនោះទាំងអស់ ទើបទ្រង់ត្រាស់នឹងពួកភិក្ខុ ជាសាវ័ក អ្នកត្រេកអរក្នុងសាសនា ម្នាលភិក្ខុទាំងឡាយ ពួកទេវតាមានពន្លឺរស្មីរុងរឿង (មកហើយ) អ្នករាល់គ្នា ចូរស្តាប់នូវពួកទេវតាទាំងនោះចុះ តថាគតនឹងប្រាប់ (នូវទេវតាទាំងនោះ) ដល់អ្នករាល់គ្នា ដោយពាក្យតាមលំដាប់ហូរហែ។ យក្សទាំង៧ពាន់ ជាភូមិទេវតា អាស្រ័យនៅនាក្រុងកបិលវត្ថុ មានឫទ្ធិ មានអានុភាព មានសម្បុរកាយ មានយស