មានចិត្ត​រីករាយ​ ​នាំគ្នា​មកកាន់​មហាវ័ន​ ​ជាទី​ប្រជុំ​នៃ​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​យក្ស៦ពាន់​ ​ដែល​កើត​នៅ​នា​ភ្នំ​ហិមវន្ត​ ​មាន​សម្បុរ​ផ្សេង​ៗ​គ្នា​ ​មាន​ឫទ្ធិ​ ​មាន​អានុភាព​ ​មាន​រស្មី​ ​មានយស​ ​មានចិត្ត​រីករាយ​ ​នាំគ្នា​មកកាន់​មហាវ័ន​ ​ជាទី​ប្រជុំ​នៃ​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​យក្ស៣ពាន់​ ​ដែល​នៅ​អាស្រ័យ​នឹង​ភ្នំ​សា​តា​គិរី​ ​មាន​សម្បុរ​ផ្សេង​ៗ​គ្នា​ ​មាន​ឫទ្ធិ​ ​មាន​អានុភាព​ ​មាន​រស្មី​ ​មានយស​ ​មានចិត្ត​រីករាយ​ ​នាំគ្នា​មកកាន់​មហាវ័ន​ ​ជាទី​ប្រជុំ​នៃ​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​យក្ស១៦ពាន់​នេះ​ ​មាន​សម្បុរ​ផ្សេង​ៗ​គ្នា​ ​មាន​ឫទ្ធិ​ ​មាន​អានុភាព​
ថយ | ទំព័រទី ១៧៥ | បន្ទាប់