មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ ដោយប្រការដូច្នេះ។ ពួកយក្ស ដែលកើតនៅនាវេស្សាមិត្តបព៌ត មានសម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ កុម្ភីរយក្ស ដែលកើតនៅនានគររាជគ្រឹះ ឯភ្នំឈ្មោះវេបុល្ល ជាទីនៅរបស់កុម្ភីរយក្សនោះ មានយក្សជាង១សែននាក់ តែងចូលទៅសេពគប់នឹងកុម្ភីរយក្សនោះ កុម្ភីរយក្សដែលកើតក្នុងនគររាជគ្រឹះនោះ (ព្រមទាំងបរិវារ) ក៏មកកាន់មហាវ័ន ជាទីប្រជុំ (នៃភិក្ខុទាំងឡាយដែរ)។