ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់កសាងស្រះបោក្ខរណីទាំងឡាយ(១) សុទ្ធតែ១រយជួរធ្នូៗ ក្បែរចន្លោះដើមត្នោតទាំងនោះ។ ម្នាលអានន្ទ ឯស្រះបោក្ខរណីទាំងនោះឯង វិចិត្រដោយឥដ្ឋ៤យ៉ាង គឺឥដ្ឋមាសមួយយ៉ាង ឥដ្ឋប្រាក់មួយយ៉ាង ឥដ្ឋកែវពៃទូរ្យមួយយ៉ាង ឥដ្ឋកែវផលិកមួយយ៉ាង។ ម្នាលអានន្ទ ក្នុងស្រះបោក្ខរណីទាំងនោះ មានជណ្តើរ៤បែប គឺជណ្តើរមាសមួយបែប ជណ្តើរប្រាក់មួយបែប ជណ្តើរកែវពៃទូរ្យមួយបែប ជណ្តើរកែវផលិកមួយបែប។ ជណ្តើរមាស មានមេជាមាស តែកាំ និងក្បាលជណ្តើរជាប្រាក់។ ជណ្តើរប្រាក់ មានមេជាប្រាក់ តែកាំនិងក្បាលជណ្តើរជាមាស។ ជណ្តើរកែវពៃទូរ្យ មានមេជាកែវពៃទូរ្យ តែកាំនិងក្បាលជណ្តើរជាកែវផលិក។ ជណ្តើរកែវផលិក
(១) អដ្ឋកថា ថា ស្រះបោក្ខរណី ៨៤.០០០ ទំលាយផែនដីកើតឡើង ដោយគ្រាន់តែព្រះបាទមហាសុទស្សនៈ នឹកក្នុងព្រះហឫទ័យ។