សក្កបញ្ហសូត្រ ទី៨
[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា(១) ជិតភ្នំវេទិយក: (តាំងនៅ) ជា ខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើងនៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ។ ក៏សម័យនោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា មានសេចក្តីខ្វល់ខ្វាយកើតឡើង ដើម្បីនឹងទៅគាល់ព្រះមានព្រះភាគ។ វេលានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់បរិវិតក្កៈដូច្នេះថា ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់គង់នៅក្នុងទីណាហ្ន៎។ សក្កទេវរាជ ជាធំជាងពួកទេវតា បានទតឃើញនូវព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើងនៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ លុះឃើញហើយ ក៏ត្រាស់ហៅពួកទេវតា ដែលនៅក្នុងឋានតាវត្តិង្សមក
(១) គុហាមានដើមពោនស្វាដុះក្បែរមាត់ទ្វារ។