ប្រាប់​ថា​ ​ម្នាល​គ្នាយើង​ទាំងឡាយ​ ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​ជា​ម្ចាស់​អង្គ​នេះ​ ​ទ្រង់​គង់នៅ​ក្នុង​ឥន្ទ​សាល​គុហា​ ​ជិត​ភ្នំ​វេ​ទិ​យកៈ​ ​ជា​ខាងកើត​នៃ​ក្រុង​រាជគ្រឹះ​ ​ជា​ខាងជើង​នៃ​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​អម្ព​សណ្ឌៈ​ ​ក្នុង​ដែន​មគធៈ​ ​ម្នាល​គ្នាយើង​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​គួរ​យើង​ទំាង​អស់​គ្នា​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​។​ ​ពួក​ទេវតា​ ​ដែល​ឋិតនៅ​ក្នុង​ឋាន​តាវត្តិង្ស​ ​ក៏​ទទួល​ព្រះរាជឱង្ការ​ ​នៃ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​សេចក្តី​ចំរើន​ ​ចូរ​មានដល់​ព្រះអង្គ​។​ ​លំដាប់នោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ទ្រង់​ត្រាស់​ហៅ​បញ្ច​សិ​ខ​គន្ធព្វ​បុត្ត​ថា​ ​ម្នាល​អ្ន​ក​បញ្ច​សិ​ខៈ​ ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​អង្គ​នេះ​ ​ទ្រង់​គង់នៅ​ក្នុង​ឥន្ទ​សាល​គុហា​ ​ជិត​ភ្នំ​វេ​ទិ​យកៈ​ ​ជា​ខាងកើត​នៃ​ក្រុង​រាជគ្រឹះ​ ​ជា​ខាងជើង​ ​នៃ​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​អម្ព​សណ្ឌៈ​ ​ក្នុង​ដែន​មគធៈ​ ​ម្នាល​អ្ន​ក​បញ្ច​សិ​ខៈ​ ​បើ​ដូច្នោះ​ ​គួរ​យើង​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​។​ ​បញ្ច​សិ​ខ​គន្ធព្វ​បុត្ត​ ​ក៏​ទទួល​ព្រះរាជឱង្ការ​ ​នៃ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​សេចក្តី​ចំរើន​ ​ចូរ​មានដល់​ព្រះអង្គ​ ​ហើយក៏​កាន់​ពិណ​ ​មាន​សម្បុរ​លឿង​ ​ដូច​ផ្លែ​ព្នៅ​ទុំ​ ​ដើរតាម​ក្រោយ​នៃ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​។​ ​ក្នុងខណៈនោះ​ឯង​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​មាន​ពួក​ទេវតា​ ​ដែល​ឋិត
ថយ | ទំព័រទី ១៩២ | បន្ទាប់