គន្ធព្វ​បុត្ត​មក​ថា​ ​នែ​អ្ន​ក​បញ្ច​សិ​ខៈ​ ​ព្រះ​តថា​គ​ត​ទំាង​ឡាយ​ ​ព្រះអង្គ​មាន​ឈាន​ ​ត្រេកអរ​ក្នុង​ឈាន​ ​ព្រះអង្គ​សម្ងំ​នៅ​ ​ដោយ​កម្មដ្ឋាន​បា​នភ្លាមៗ​ ​(​ព្រោះហេតុនោះ​)​ ​បុគ្គល​ដូចយ៉ាង​យើង​ ​ដែល​ជា​អ្នកមាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នឹង​ចូល​ទៅ​គាល់​បាន​ដោយ​លំបាក​ ​នែ​អ្ន​ក​បញ្ច​សិ​ខៈ​ ​បើ​ដូច្នោះ​ ​គួរ​អ្នកធ្វើ​ឲ្យ​ព្រះមានព្រះភាគ​ ​ពេញព្រះហឫទ័យ​ ​(​បើកឱកាសឲ្យ​)​ ​ជាមុន​សិន​ ​ម្នាល​អ្នក​ ​បើ​អ្នក​បាន​ធ្វើឲ្យ​ព្រះអង្គ​ពេញព្រះហឫទ័យ​ជាមុន​ហើយ​ ​សិ​មយើង​ទំាង​ឡាយ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ក្នុង​កាល​ជា​ខាងក្រោយ​។​ ​បញ្ច​សិ​ខ​គន្ធព្វ​បុត្ត​ ​ទទួល​ព្រះរាជឱង្ការ​ ​របស់​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​សេចក្តី​ចំរើន​ ​ចូរ​មានដល់​ព្រះអង្គ​ ​ហើយក៏​កាន់​នូវ​ពិណ​ ​មាន​សម្បុរ​លឿង​ ​ដូច​ផ្លែ​ព្នៅ​ទុំ​ ​ចូល​សំដៅ​ទៅត្រង់​ឥន្ទ​សាល​គុហា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឋិតនៅ​ក្នុង​ទីសម​គួរ​ ​ដោយ​គិតថា​ ​ទី​ត្រឹម​ប៉ុណ្ណេះ​ ​ព្រះមានព្រះភាគ​គង់នៅ​ ​មិន​ឆ្ងាយ​ពេក​ ​មិន​ជិត​ពេក​អំពី​អញ​ ​ទំាង​ព្រះអង្គ​ ​ក៏​ទ្រង់​ឮ​សំឡេង​អញ​បាន​ផង​។​ ​លុះ​បញ្ច​សិ​ខ​គន្ធព្វ​បុត្ត​ ​ឋិតនៅ​ក្នុង​ ​ទីសម​គួរ​ហើយ​ ​ក៏​ចាប់​ដេញពិណ​ ​មាន​សម្បុរ​លឿង​ ​ដូច​ផ្លែ​ព្នៅ​ទុំ​ ​ហើយ​ច្រៀង​នូវ​គា​ថា​ទំា​ងនេះ​ ​ដែល​ប្រកបដោយ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ព្រះអរហន្ត​ ​ព្រម​ទំាង​ប្រកបដោយ​កាម​ ​ថា
ថយ | ទំព័រទី ១៩៤ | បន្ទាប់