នៃកេសរផ្កាឈូក ដូច្នោះឯង។ បងងោងងប់ ព្រោះភ្លៅរបស់នាង ដែលបរិបូរដោយលក្ខណៈ ក៏លែងស្គាល់ហេតុ (ដែលនាំឲ្យប្រាសចាករាគៈ) ដូចជាដំរី (ចុះប្រេង) ហួសវិស័យកង្វេរ គិតថា អញឈ្នះផ្លែកង្វេរ និងលំពែង។ បងមានចិត្តស្លុងចុះហើយក្នុងនាង បងមិនអាចនឹងទាញចិត្ត ដែលងប់ស៊ប់ហើយ ឲ្យត្រឡប់វិញបានឡើយ ដូចជាត្រីលេបសន្ទូច។ ម្នាលនាងមានភ្លៅដូចបណ្តូលចេកដ៏ចម្រើន ចូរនាងឱបបង ម្នាលនាងមានភ្នែកស្រទន់ ចូរនាងមកកៀកបង ម្នាលនាងមានរូបឆោមដ៏ល្អ ចូរនាងមកឱបរឹតបង ការឱបរឹតនេះ បងត្រូវការណាស់។ កាមរបស់បងមានតិចដែរទេ តែព្រោះនាងមានសក់ត្រសាយ ងឡើង