សេចក្តី​ប្រាថ្នា​នៃ​បង​ ​ក៏​កើតមាន​ជាអនេក​ ​ដូច​ទក្ខិណាទាន​ ​ដែលគេ​ថ្វាយ​ ​ចំពោះ​ព្រះអរហន្ត​។​ ​ម្នាលនាង​មាន​លំអ​សព្វ​សព៌ាង្គ​ ​បុណ្យ​ណា​ ​ដែល​បង​បាន​ធ្វើ​ហើយ​ ​ចំពោះ​ព្រះអរហន្ត​ទាំងឡាយ​ ​ជា​អ្នក​នឹងធឹង​ ​បុណ្យ​របស់​បង​នោះ​ ​សូម​ជួយ​បង​ ​ឲ្យបាន​ភប់ប្រសព្វ​នឹង​នាង​។​ ​ម្នាលនាង​ ​មាន​លំអ​អស់អង្គ​ ​បុណ្យ​ណា​ដែល​បង​បាន​ធ្វើ​ហើយ​ ​ក្នុង​មណ្ឌល​នៃ​ប្រឹថពី​នេះ​ ​បុណ្យ​របស់​បង​នោះ​ ​សូម​ជួយ​បង​ឲ្យបាន​ភប់ប្រសព្វ​នឹង​នាង​។​ ​ព្រះ​មុនី​ ​ជា​សក្យ​បុត្រ​ ​ទ្រង់​ប្រកបដោយ​ឈាន​ ​គង់នៅ​តែមួយ​ព្រះអង្គ​ឯង​ ​មាន​ព្រះ​ប្រាជ្ញា​ស្មារតី​ ​ព្រះអង្គ​ខំ​ស្វែងរក​ព្រះនិព្វាន​ ​យ៉ាងណា​ ​ម្នាល​នាង​សុរិយ​វ​ច្ឆ​សា​ ​បង​ក៏​ខំ​ស្វែងរក​នាង​ ​យ៉ាងនោះ​ដែរ​។​ ​មួយទៀត​ ​សម្តេច​ព្រះ​មុនី​ ​ព្រះអង្គ​បានសម្រេច​នូវ​សម្ពោធិញ្ញាណ​ ​ដ៏​ឧត្តម​
ថយ | ទំព័រទី ១៩៧ | បន្ទាប់