ហើយ​ ​ទ្រង់​រីករាយ​ព្រះហឫទ័យ​ ​យ៉ាងណាមិញ​ ​ម្នាលនាង​កល្យាណី​ ​ខ្លួន​បង​ ​បើ​បាន​មូល​មិត្ត​នឹង​នាង​ហើយ​ ​ក៏​នឹង​ ​រីករាយ​ក្នុងចិត្ត​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាលនាង​ដ៏​ចំរើន​អើយ​ ​បើស​ក្ក​ទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ក្នុង​ជាន់​តាវត្តិង្ស​ ​ទ្រង់ប្រទាន​ពរ​ដល់​បង​ ​បង​គប្បី​ប្រាថ្នា​នាង​ ​សេចក្តី​ប្រាថ្នា​ ​ដែល​មាំមួន​ ​(​ក្នុងចិត្ត​)​ ​របស់​បង​យ៉ាងនេះ​។​ ​ម្នាលនាង​ទេវធីតា​ ​មាន​ប្រាជ្ញាឈ្លាស​វៃ​ ​នាង​មាន​រូប​ប្រាកដ​ដូច្នេះ​ ​ជា​ធីតា​របស់​អ្នកណា​ ​បង​សូម​ថ្វាយបង្គំ​ ​ចំពោះ​អ្នកនោះ​ ​ជា​បិតា​របស់​នាង​ ​ដូច​ឈើ​ ​ដែល​ទើបនឹង​មាន​ផ្កា​។​

 [​៨៧​]​ ​កាល​បើ​បញ្ច​សិ​ខ​គន្ធព្វ​បុត្ត​ ​ច្រៀង​គាថា​ទាំងនោះ​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួ​រប​ញ្ចសិ​ខ​គន្ធព្វ​បុត្ត​ ​យ៉ាងនេះ​ថា​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​សំឡេង​ខ្សែ​ពិណ​របស់​អ្នក​ ​សម​ល្មម​គ្នា​ ​នឹង​សំឡេង​ច្រៀង​ ​ទាំង​សំឡេង​ច្រៀង​ ​ក៏​សម​ល្មម​គ្នា​នឹង​សំឡេង​ខ្សែ​ពិណ​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​មួយទៀត​ ​សំឡេង​ខ្សែ​ពិណ​របស់​អ្នក​ ​មិន​ប្រព្រឹត្ត​កន្លង​សំឡេង​ច្រៀង
ថយ | ទំព័រទី ១៩៨ | បន្ទាប់