ម្នាលនាង​ទេវធីតា​ ​ឈ្មោះ​សុរិយ​វ​ច្ឆ​សា​ដ៏​ចំរើន​ ​នាង​កើតមក​ហើយ​ ​មាន​រូបល្អ​ ​បង​សូម​ថ្វាយបង្គំ​នូវ​ទេវរាជ​ ​ព្រះ​នា​មតិ​ម្ព​រុ​ ​ជា​បិតា​របស់​នាង​ ​ដោយហេតុ​ដែល​នាង​កើតមក​ហើយ​ ​មាន​លំអ​ជា​ទី​ញុំាង​សេចក្តី​ត្រេកអរ​ ​ឲ្យ​កើត​ដល់​បង​។​បេ​។​ ​ម្នាលនាង​ទេវធីតា​ ​មាន​ប្រាជ្ញាឈ្លាស​វៃ​ ​នាង​មាន​រូប​ប្រាកដ​ដូច្នេះ​ ​ជា​ធីតា​របស់​អ្នកណា​ ​បង​សូម​ថ្វាយបង្គំ​ ​ចំពោះ​អ្នកនោះ​ ​ជា​បិតា​របស់​នាង​ ​ដូច​ឈើ​ដែល​ទើបនឹង​មាន​ផ្កា​។​

 [​៨៨​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ខ្ញុំ​ច្រៀង​គាថា​យ៉ាងនេះ​ហើយ​ ​នាង​សុរិយ​វ​ច្ឆ​សា​ដ៏​ចំរើន​ ​បាន​និយាយ​នឹង​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​និទ៌ុក្ខ​ ​ខ្ញុំ​មិនដែល​បានឃើញ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​សោះ​ឡើយ​ ​ប៉ុន្តែ​ ​កាល​ខ្ញុំ​ចូល​ទៅ​រាំ​ក្នុង​រោង​ឈ្មោះ​សុធម្មា​ ​របស់​ទេវតា​ទាំងឡាយ​ ​នៅក្នុង​ឋាន​តាវត្តិង្ស​ ​ក៏បាន​ឮ​កិត្តិគុណ​របស់​ព្រះមានព្រះភាគ​នោះ​ ​ម្នាល​អ្នក​និទ៌ុក្ខ​ ​កាលណាបើ​អ្នក​និយាយ​សរសើរ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ការ​ជួបគ្នា​ក្នុងថ្ងៃនេះ​ ​ចូរ​មានដល់​យើង​ទាំងពីរ​នាក់​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​ស្ម័គ្រ​សមាគម​ ​ជាមួយនឹង​នាង​នោះ​ ​ក៏​មានដល់​ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ក៏​លែង​ច្រៀង​ ​(​ទំនុក​នេះ​)​ ​តាំងពី​ក្រោយ​នោះ​មក​។​ ​លំដាប់នោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​
ថយ | ទំព័រទី ២០០ | បន្ទាប់