ពួក​ទេវតា​ ​ទ្រង់​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បញ្ច​សិ​ខ​គន្ធព្វ​បុត្ត​ ​សាទរ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​ទាំង​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​សាទរ​ជាមួយ​នឹង​បញ្ច​សិ​ខ​គន្ធព្វ​បុត្ត​។​ ​ទើប​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ត្រាស់​ហៅ​បញ្ច​សិ​ខ​គន្ធព្វ​បុត្ត​មក​ថា​ ​នែ​អ្ន​ក​បញ្ច​សិ​ខៈ​ ​អ្នក​ចូរ​ទៅ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​តាម​ពាក្យ​របស់​យើង​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ព្រមទាំង​អាមាត្យ​ ​ព្រមទាំង​បរិសទ្យ​ ​សូម​ក្រាប​ថ្វាយបង្គំ​ ​នូវ​ព្រះបាទ​ទាំងគូ​ ​របស់​ព្រះមានព្រះភាគ​ដោយ​ត្បូង​។​ ​បញ្ច​សិ​ខ​គន្ធព្វ​បុត្ត​ ​ក៏​ទទួល​ព្រះបន្ទូល​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​សេចក្តី​ចំរើន​ ​ចូរ​មានដល់​ព្រះអង្គ​ ​ហើយ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ព្រមទាំង​អាមាត្យ​ ​ព្រមទាំង​បរិសទ្យ​ ​សូម​ក្រាប​ថ្វាយបង្គំ​ ​នូវ​ព្រះបាទ​ទាំងគូ​ ​របស់​ព្រះមានព្រះភាគ​ដោយ​ត្បូង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​សូមឲ្យ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ព្រមទាំង​អាមាត្យ​ ​ព្រមទាំង​បរិសទ្យ​ ​បាន​សេចក្តី​សុខ​ ​តាម​សេចក្តី​ប្រាថ្នា​ចុះ​ ​ព្រោះ​ពួក​ទេវតា​ ​និង​មនុស្ស​ ​អសុរ​ ​នាគ​ ​គន្ធព្វ​ ​និង​សត្វ​ដទៃ​ៗ​ ​ជាច្រើន​ពួក​ ​តែង​ប្រាថ្នា​សេចក្តី​សុខ​។​
ថយ | ទំព័រទី ២០១ | បន្ទាប់