អញ្ជលី នមស្សការ គោរពព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ខ្ញុំព្រះអង្គផ្តាំផ្ញើនឹងនាងទេវធីតា ឈ្មោះភុជគី ដូច្នេះថា ម្នាលប្អូនស្រី នាងចូរថ្វាយបង្គំព្រះមានព្រះភាគ តាមពាក្យយើងថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ សូមថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គផ្តាំផ្ញើ យ៉ាងនេះហើយ នាងទេវធីតាឈ្មោះ ភុជគី នោះ ឆ្លើយតបមកនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ វេលានេះ ជាកាលមិនគួរនឹងចូលទៅគាល់ព្រះមានព្រះភាគទេ ព្រោះព្រះមានព្រះភាគ កំពុងសម្ងំនៅដោយព្រះកម្មដ្ឋាន។ ខ្ញុំព្រះអង្គ បាននិយាយថា បើដូច្នោះ កាលណាបើព្រះមានព្រះភាគ ទ្រង់ចេញចាកសមាធិនោះហើយ ចូរនាងថ្វាយបង្គំព្រះមានព្រះភាគ តាមពាក្យរបស់យើងថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ សូមថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ បពិត្រព្រះអង្គដ៏ចំរើន នាងនោះបានថ្វាយបង្គំព្រះមានព្រះភាគ តាមពាក្យរបស់ខ្ញុំដែរឬ ព្រះមានព្រះភាគ ទ្រង់