ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ក៏បាន​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ ​ជាមួយនឹង​ទេវតា​ ​ដែល​ឋិតនៅ​ក្នុង​ជាន់​តាវត្តិង្ស​ ​បាន​មក​ជា​ឱរស​របស់ខ្ញុំ​ព្រះអង្គ​ ​ពួក​ទេវតា​ ​ដែល​នៅក្នុង​ជាន់​តាវត្តិង្ស​នោះ​ ​ស្គាល់​ទេវបុត្ត​នោះ​យ៉ាងនេះ​ថា​ ​គោបក​ទេវបុត្ត​ ​គោបក​ទេវបុត្ត​ ​ដូច្នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ៣រូប​ដទៃទៀត​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ ​(​លុះ​ទំ​លាយ​រាងកាយ​)​ ​ក៏​ទៅ​កើត​ក្នុង​ពួក​គន្ធព្វ​ដ៏​ថោកទាប​ ​គន្ធព្វ​ទាំង៣រូប​នោះ​ ​ឲ្យ​គេ​បំរើ​ឆ្អែត​ស្កប់ស្កល់​ដោយ​កាមគុណ​ទាំង៥​ ​តែង​មកកាន់​ទី​បំរើ​របស់ខ្ញុំ​ព្រះអង្គ​ ​មកកាន់​ទី​គោរ​ពប្រ​ណិ​បត្ត​ន៍​ខ្ញុំ​ព្រះអង្គ​ ​លុះ​គន្ធព្វ​ទាំង៣នោះ​ ​មកកាន់​ទី​បំរើ​របស់ខ្ញុំ​ព្រះអង្គ​ ​មកកាន់​ទី​គោរ​ពប្រ​ណិ​បត្ត​ន៍​ខ្ញុំ​ព្រះអង្គ​ ​គោបក​ទេវបុត្ត​ ​ក៏​និយាយ​ដាស់តឿន​ ​រំឭក​ថា​ ​ម្នាល​អ្នក​និទ៌ុក្ខ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​យកមុខ​ទៅ​ទុក​ក្នុង​ទីណា​ ​បាន​ជា​ឃ្វាង​នឹង​ធម៌​របស់​ព្រះមានព្រះភាគ​អង្គ​នោះ​ ​អម្បាលយ៉ាង​ខ្លួនខ្ញុំ​ជា​ស្ត្រី​សោះ​ទេ​ ​ម្តេច​គង់​ជា​អ្នក​ជ្រះថ្លា​ ​ក្នុង​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​បាន​ធ្វើ​នូវ​ការ​បំពេញ​កិច្ច​ក្នុង​សីល​ទាំងឡាយ​ទៅ​កើត​ ​(​មិន​តែប៉ុណ្ណោះ​)​ ​ក៏​នឿយណាយ​ចិត្ត​ក្នុង​ភេទ​នៃ​ស្ត្រី​ ​កើត​សេចក្តី​ពេញចិត្ត​ ​ក្នុង​ភេទ​នៃ​បុរស​ ​លុះដល់​បែក​ទំ​លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ក៏​មក​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ ​ជាមួយនឹង​ទេវតា​ ​ដែល​ឋិតនៅ​ក្នុង​ជាន់​តាវត្តិង្ស​ ​បាន​មក
ថយ | ទំព័រទី ២០៦ | បន្ទាប់