ឯខ្ញុំបានចូលទៅអង្គុយស្តាប់សុភាសិត របស់ព្រះអរិយៈទាំងឡាយ ដូចអ្នកទាំងឡាយដែរ។ ខ្ញុំបានមកកើតក្នុងបុរីនៃទេវតា បានជាបុត្តរបស់សក្កទេវរាជ ជាអ្នកមានអានុភាពច្រើន មានពន្លឺច្រើន ឯអ្នកទាំងឡាយ បានចូលទៅអង្គុយជិតព្រះពុទ្ធដ៏ប្រសើរ ទាំងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងព្រះពុទ្ធសាសនាដ៏ប្រសើរ។ អ្នកទាំងឡាយដ៏ចំរើន បានមកកើតក្នុងពួកគន្ធព្វ ជាអ្នកថោកទាប ការកើតរបស់អ្នកទាំងឡាយដ៏ចំរើន (នេះ) មិនសមគួរសោះឡើយ យើងបានឃើញពួកសហធម្មិកៈ ដែលមកកើតក្នុងពួកគន្ធព្វ អ្នកថោកទាប (នេះ) ឱហ្ន៎ ឈ្មោះថា បានឃើញរូបដែលមិនគួរឃើញ។ ម្នាលអ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយ កើតក្នុងពួកគន្ធព្វ មកកាន់ទីបំរើនៃទេវតាទាំងឡាយ ចូរមើលនូវគុណវិសេសនេះ របស់ខ្ញុំដែលនៅក្នុងផ្ទះ។ ពីដើម ខ្ញុំជាស្ត្រី ឥឡូវនេះ ខ្ញុំបានជាទេវបុត្ត បរិបូណ៌ដោយកាមជាទិព្វទាំងឡាយ