[៩៥] បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះភិក្ខុប្រតិបត្តិយ៉ាងណា ទើបឈ្មោះថា ជាអ្នកប្រតិបត្តិនូវបដិបទា ជាដំណើរដ៏សមគួរ ដល់សេចក្តីរំលត់នូវចំណែកនៃបបញ្ចសញ្ញា។ បពិត្រទេវានមិន្ទ តថាគតសំដែងថា សោមនស្សមាន២យ៉ាង គឺសោមនស្សគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែងថា ទោមនស្សមាន២យ៉ាង គឺទោមនស្សគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែងថា ឧបេក្ខាមាន២យ៉ាង គឺឧបេក្ខាគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មាន។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា សោមនស្សមាន២យ៉ាង គឺសោមនស្សគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មានដូច្នេះនេះ តថាគតបានពោលហើយ ពាក្យដែលតថាគតពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី។ ព្រោះថា បណ្តាសោមនស្សទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់ នូវសោមនស្សណាថា កាលបើអាត្មាអញសេពគប់នូវសោមនស្សនេះ អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅដូច្នេះ សោមនស្សបែបនេះ(១) ភិក្ខុមិនគួរសេពគប់។ បណ្តា
(១) សំដៅយកគេហសិតសោមនស្ស គឺសោមនស្សអាស្រ័យនូវផ្ទះ គឺកាមគុណទាំង៥ប្រព្រឹត្តទៅក្នុងទ្វារទាំង៦។