[១៥] ម្នាលអានន្ទ លំដាប់នោះឯង សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ បានជ្រាបបរិវិតក្កៈ ក្នុងព្រះហឫទ័យនៃព្រះបាទមហាសុទស្សនៈ ដោយព្រះហឫទ័យនៃព្រះអង្គ ក៏ត្រាស់ហៅវិស្សកម្មទេវបុត្តមកថា ហៃវិស្សកម្មទេវបុត្តជាសំឡាញ់ អ្នកចូរមកនេះ អ្នកចូរទៅនិម្មិតព្រះរាជនិវេសន៍ ឈ្មោះធម្មប្រាសាទ ថ្វាយព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ វិស្សកម្មទេវបុត្ត បានទទួលបង្គាប់របស់សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ ដោយពាក្យថា អំពើយ៉ាងនេះ ជាការចំរើន ដល់ព្រះអង្គហើយ ដូច្នេះហើយ ក៏បាត់អំពីឋានទេវតាឈ្មោះតាវត្តិង្ស មកប្រាកដក្នុងទីចំពោះព្រះភក្ត្រ នៃព្រះបាទមហាសុទស្សនៈ ដូចបុរសដែលមានកំឡាំងលាដៃ ដែលខ្លួនបត់ចូល ឬបត់ចូលនូវដៃ ដែលខ្លួនលាចេញ ដូច្នោះឯង។ ម្នាលអានន្ទ គ្រានោះឯង វិស្សកម្មទេវបុត្ត បានក្រាបបង្គំទូលព្រះបាទមហាសុទស្សនៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គ នឹងនិម្មិតរាជនិវេសន៍ ឈ្មោះធម្មប្រាសាទ ថ្វាយព្រះអង្គ។ ម្នាលអានន្ទ ឯព្រះបាទមហាសុទស្សនៈ ទ្រង់ទទួលដោយតុណ្ហីភាព។ ម្នាលអានន្ទ