ក្នុង​ឧបេក្ខា​ ​ដែល​គួរ​សេព​នោះ​ ​ឧបេក្ខា​ដែល​មាន​វិតក្កៈ​ ​វិចារៈ​(​១​)​ ​ក៏​មាន​ ​ឧបេក្ខា​ដែល​មិន​មាន​វិតក្កៈ​ ​វិចារៈ​(​២​)​ ​ក៏​មាន​ ​ឧបេក្ខា​ណា​ ​ដែល​មិន​មាន​វិតក្កៈ​ ​វិចារៈ​ ​ឧបេក្ខា​នោះ​ ​ប្រសើរ​ជាង​។​ ​ក៏​ត្រង់​ពាក្យ​ថា​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​ ​សំដែង​ថា​ ​ឧបេក្ខា​មាន២យ៉ាង​ ​គឺ​ឧបេក្ខា​គួរ​សេព​ ​ក៏​មាន​ ​មិន​គួរ​សេព​ក៏​មាន​ ​ដូច្នេះ​នេះ​ ​តថាគត​បាន​ពោល​ហើយ​ ​ពាក្យ​នោះ​ ​ដែល​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​ភិក្ខុ​លុះតែ​ប្រតិបត្តិ​ ​យ៉ាងនេះ​ឯង​ ​ទើប​ឈ្មោះថា​ ​ជា​អ្នកប្រតិបត្តិ​នូវ​បដិបទា​ ​ជា​ដំណើរ​ដ៏​សមគួរ​ ​ដល់​សេចក្តី​រំលត់​ ​នូវ​ចំ​ណែ​ក​នៃ​ប​បញ្ច​សញ្ញា​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​នូវ​ប្រស្នា​ ​ដែល​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ទូល​សួរ​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ក៏​មាន​ព្រះរាជហឫទ័យ​ត្រេកអរ​ ​រីករាយ​នឹង​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ដំណើរ​នុ៎ះ​យ៉ាងហ្នឹងហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ដំណើរ​នុ៎ះ​យ៉ាងហ្នឹងហើយ​ ​សេចក្តី​សង្ស័យ​ក្នុង​ប្រស្នា​នុ៎ះ​ ​ខ្ញុំ​ព្រះអង្គ​បាន​ឆ្លងផុត​ហើយ​ ​សេចក្តី​ងឿងឆ្ងល់​ ​ក៏​អស់ហើយ​ ​ព្រោះ​បាន​ស្តាប់​នូវ​បញ្ហាព្យាករណ៍​ ​របស់​ព្រះមានព្រះភាគ​។​
​(​១​)​ ​បាន​ដល់​ឧបេក្ខា​ ​ដែល​កើត​ដោយ​នេក្ខម្មៈ​វិបស្សនា​ ​អនុស្សតិ​ ​និង​បឋមជ្ឈាន​។​ ​(​២​)​ ​បាន​ដល់​ឧបេក្ខា​ ​ដែល​កើត​ដោយអំណាច​ជ្ឈាន​ ​មាន​ទុតិយជ្ឈាន​ជាដើម​។​
ថយ | ទំព័រទី ២២២ | បន្ទាប់