[៩៦] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអរ រីករាយនឹងភាសិត របស់ព្រះមានព្រះភាគ ដូច្នេះហើយ ទើបក្រាបទូលសួរនូវប្រស្នាតទៅទៀត ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះភិក្ខុប្រតិបត្តិដូចម្តេច ឈ្មោះថាអ្នកប្រតិបត្តិ ដើម្បីសង្រួមក្នុងបាតិមោក្ខ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា កាយសមាចារ (មារយាទផ្លូវកាយ) មាន២យ៉ាង គឺកាយសមាចារ គួរសេពក៏មាន មិនគួរសេពក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែងថា វចីសមាចារ (មារយាទផ្លូវវាចា) មាន២យ៉ាង គឺវចីសមាចារ ដែលគួរសេពក៏មាន មិនគួរសេពក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែងថា បរិយេសនា (ការស្វែងរក) មាន២យ៉ាង គឺបរិយេសនា គួរសេពក៏មាន មិនគួរសេពក៏មាន។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា កាយសមាចារ មាន២យ៉ាង គឺកាយសមាចារ គួរសេពក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យដែលតថាគត ពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី។ ព្រោះថា បណ្តាកាយសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវកាយសមាចារណាថា កាលបើអាត្មាអញ សេពនូវកាយសមាចារនេះ អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែង