ព្រោះថា​ ​បណ្តា​វចីសមាចារ​ ​ទាំង២ប្រការ​នោះ​ ​ភិក្ខុ​ដឹង​ច្បាស់​នូវ​វចីសមាចារ​ណា​ថា​ ​កាលបើ​អាត្មាអញ​ ​សេព​នូវ​វចីសមាចារ​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ដុះដាល​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​ដូច្នេះ​ ​វចីសមាចារ​បែបនេះ​ ​ភិក្ខុ​មិន​គួរ​សេព​(​១​)​ ​។​ ​បណ្តា​វចីសមាចារ​ ​ទាំង២ប្រការ​នោះ​ ​ភិក្ខុ​ដឹង​ច្បាស់​ ​នូវ​វចីសមាចារ​ណា​ថា​ ​កាលបើ​អាត្មាអញ​ ​សេព​នូវ​វចីសមាចារ​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ដុះដាល​ឡើង​ ​ដូច្នេះ​ ​វចីសមាចារ​បែបនេះ​ ​ភិក្ខុ​គួរ​សេព​(​២​)​ ​។​ ​ក៏​ត្រង់​ពាក្យ​ថា​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​សំដែង​ថា​ ​វចីសមាចារ​ ​មាន២យ៉ាង​ ​គឺ​វចីសមាចារ​ ​គួរ​សេព​ក៏​មាន​ ​មិន​គួរ​សេព​ក៏​មាន​ ​ដូច្នេះ​នេះ​ ​តថាគត​ ​ពោល​ហើយ​ ​ពាក្យ​នោះ​ ​ដែល​តថាគត​ ​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​ចុះ​ត្រង់​ពាក្យ​ថា​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​សំដែង​ថា​ ​បរិ​យេ​សនា​ ​មាន២យ៉ាង​ ​គឺ​បរិ​យេ​សនា​ ​គួរ​សេព​ក៏​មាន​ ​មិន​គួរ​សេព​ក៏​មាន​ ​ដូច្នេះ​
​(​១​)​ ​វចីទុច្ចរិត​ ​៤យ៉ាង​ ​មាន​មុសាវាទ​ជាដើម​ ​និង​ការប្រព្រឹត្ត​កន្លង​សិក្ខាបទ​ ​ដែល​ព្រះអង្គ​ ​ទ្រង់​បញ្ញត្ត​ហើយ​ ​ចំពោះ​វចីទ្វារ​ ​ហៅថា​ ​វចីសមាចារ​ ​ដែល​មិន​គួរ​សេព​។​ ​(​២​)​ ​ការ​វៀរចាក​វចីទុច្ចរិត៤យ៉ាង​ ​មិន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​ ​ដែល​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ហើយ​ ​ចំពោះ​វចីទ្វារ​ ​ហៅថា​ ​វចីសមាចារ​ ​ដែល​គួរ​សេព​។​
ថយ | ទំព័រទី ២២៥ | បន្ទាប់