បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ភិក្ខុ​សេព​នូវ​រូបារម្មណ៍​ ​ដែល​គួរ​ដឹង​ច្បាស់​ ​ដោយ​ភ្នែក​បែប​ណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ដុះដាល​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​រូបារម្មណ៍​ ​ដែល​គួរ​ដឹង​ច្បាស់​ ​ដោយ​ភ្នែក​បែបនេះ​ ​ភិក្ខុ​មិន​គួរ​សេព​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​កាលបើ​ភិក្ខុ​សេព​នូវ​រូបារម្មណ៍​ ​ដែល​គួរ​ដឹង​ច្បាស់​ ​ដោយ​ភ្នែក​បែប​ណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ដុះដាល​ឡើង​ ​រូបារម្មណ៍​ ​ដែល​គួរ​ដឹង​ច្បាស់​ ​ដោយ​ភ្នែក​បែបនេះ​ ​ភិក្ខុ​គួរ​សេព​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​កាលបើ​ភិក្ខុ​សេព​នូវ​សទ្ទារម្មណ៍​ ​ដែល​គួរ​ដឹង​ច្បាស់​ ​ដោយ​ត្រចៀក​បែប​ណា​។​បេ​។​ ​កាលបើ​ភិក្ខុ​សេព​នូវ​គន្ធារម្មណ៍​ ​ដែល​គួរ​ដឹង​ច្បាស់​ ​ដោយ​ច្រមុះ​។​បេ​។​ ​កាលបើ​ភិក្ខុ​សេព​នូវ​រសារម្មណ៍​ ​ដែល​គួរ​ដឹង​ច្បាស់​ ​ដោយ​អណ្តាត​។​បេ​។​ ​កាលបើ​ភិក្ខុ​សេព​នូវ​ផ​ដ្ឋ​ព្វា​រម្ម​ណ៍​ ​ដែល​គួរ​ដឹង​ច្បាស់​ ​ដោយ​កាយ​។​បេ​។​ ​កាលបើ​ភិក្ខុ​សេព​នូវ​ធម្មារម្មណ៍​ ​ដែល​គួរ​ដឹង​ច្បាស់​ ​ដោយចិត្ត​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ដុះដាល​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​ធម្មារម្មណ៍​ ​ដែល​គួរ​ដឹង​ច្បាស់​ ​ដោយចិត្ត​បែបនេះ​ ​ភិក្ខុ​មិន​គួរ​សេព​ទេ​។​ ​
ថយ | ទំព័រទី ២២៨ | បន្ទាប់