បានជាពួកសមណព្រាហ្មណ៍ទាំងអស់ មានវាទៈមិនដូចគ្នា មានមារយាទមិនដូចគ្នា មានឆន្ទៈ គឺលទ្ធិមិនដូចគ្នា មានសេចក្តីចូលចិត្តមិនដូចគ្នា។ បពិត្រទេវានមិន្ទ លោក គឺពួកសត្វមានធាតុ គឺអធ្យាស្រ័យច្រើនពន់ពេក មានធាតុផ្សេងៗគ្នា ក្នុងលោកដែលមានច្រើន មានធាតុផ្សេងនោះ សត្វទាំងឡាយ ប្រកាន់មាំនូវធាតុ គឺអធ្យាស្រ័យណាៗ ក៏ប្រកាន់មាំនូវធាតុ គឺអធ្យាស្រ័យនោះៗ ដោយកំឡាំងចិត្ត និងការស្ទាបអង្អែល តែងពោលនូវពាក្យនេះថា ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ឥតប្រយោជន៍ ព្រោះហេតុនោះ បានជាពួកសមណព្រាហ្មណ៍ទាំងអស់ មានវាទៈមិនដូចគ្នា មានមារយាទមិនដូចគ្នា មានឆន្ទៈ គឺលទ្ធិមិនដូចគ្នា មានសេចក្តីចូលចិត្តមិនដូចគ្នា។បេ។
[៩៩] បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះពួកសមណព្រាហ្មណ៍ទាំងអស់ សុទ្ធតែមានសេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដ មានធម៌ជាគ្រឿងអស់ទៅនៃយោគៈពិតប្រាកដ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គទៀងប្រាកដ ជាអ្នកមានទីបំផុត គឺព្រះនិព្វានទៀងប្រាកដឬ។ បពិត្រទេវានមិន្ទ សមណព្រាហ្មណ៍ទាំងអស់ មិនមែនសុទ្ធតែមានសេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដទេ មិនមែនមានធម៌ជាគ្រឿងអស់ទៅនៃ