មិនមែនជាអ្នកមានទីបំផុត គឺព្រះនិព្វានទៀងប្រាកដ ទាំងអស់គ្នាឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ព្យាករនូវប្រស្នា ដែលសក្កទេវរាជ ជាធំជាងពួកទេវតាទូលសួរហើយ ដោយប្រការដូច្នេះ។ សក្កទេវរាជ ជាធំជាងពួកទេវតា ក៏ពេញព្រះហឫទ័យ ត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះយ៉ាងហ្នឹងហើយ សេចក្តីសង្ស័យក្នុងប្រស្នានុ៎ះ ខ្ញុំព្រះអង្គបានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ ក៏អស់ហើយ ព្រោះបានស្តាប់នូវបញ្ហាវេយ្យាករណ៍ របស់ព្រះមានព្រះភាគ។
[១០០] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអររីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ ដូច្នេះហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីញាប់ញ័រ គឺតណ្ហាទុកដូចជារោគ សេចក្តីញាប់ញ័រ គឺតណ្ហាទុកដូចជាបូស សេចក្តីញាប់ញ័រ គឺតណ្ហាទុកដូចជាកូនសរ សេចក្តីញាប់ញ័រ គឺតណ្ហាតែងដឹកទាញនូវបុរសនេះ ឲ្យកើតក្នុងភពនោះៗ ព្រោះហេតុនោះឯង បុរសនេះ រមែងដល់នូវសេចក្តីខ្ពស់ទាប។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបាននូវឱកាសកម្ម នៃប្រស្នាណា អំពីសមណព្រាហ្មណ៍ដទៃ ខាងក្រៅព្រះពុទ្ធសាសនា