សេចក្តីនឿយណា ដើម្បីការប្រាសចាករាគៈ ដើម្បីការរំលត់ទុក្ខ ដើម្បីការស្ងប់រម្ងាប់ ដើម្បីការដឹងចំពោះ ដើម្បីការត្រាស់ដឹង ដើម្បីព្រះនិព្វានឡើយ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខាង ការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្សណា របស់ខ្ញុំព្រះអង្គ ព្រោះស្តាប់ធម៌របស់ព្រះមានព្រះភាគ ការបាននោះ មិនប្រកបដោយគ្រឿងវាយដំ មិនប្រកបដោយគ្រឿងកាប់ចាក់ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បីការប្រាសចាករាគៈ ដើម្បីការរំលត់ទុក្ខ ដើម្បការស្ងប់រម្ងាប់ ដើម្បីការដឹងចំពោះ ដើម្បីការត្រាស់ដឹង ដើម្បីព្រះនិព្វានតែមួយយ៉ាង។ បពិត្រទេវានមិន្ទ ចុះមហាបពិត្រ ទ្រង់ឃើញនូវអំណាច នៃប្រយោជន៍ដូចម្តេច ទើបសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្សមានសភាពយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គឃើញនូវអំណាចនៃប្រយោជន៍៦យ៉ាង ទើបសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។
[១០២] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍ ជាដំបូងនេះថា កាលដែលអាត្មាអញកើតជាទេវតា ឋិតនៅក្នុងឱកាសនេះ អាត្មាអញបាននូវអាយុថ្មីទៀត ម្នាលគ្នាយើង អ្នកចូរដឹង
[១០២] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍ ជាដំបូងនេះថា កាលដែលអាត្មាអញកើតជាទេវតា ឋិតនៅក្នុងឱកាសនេះ អាត្មាអញបាននូវអាយុថ្មីទៀត ម្នាលគ្នាយើង អ្នកចូរដឹង