[​១០៥​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ឃើញ​នូវ​អំណាច​នៃ​ប្រយោជន៍​ ​ជា​គំរប់៤នេះ​ថា​ ​បើ​សម្ពោធិញ្ញាណ​(​១​)​ ​នឹង​មានដល់​ខ្ញុំ​ព្រះអង្គ​ ​ក្នុង​ខាងមុខ​ ​ដោយ​សេចក្តី​ដឹងខុសត្រូវ​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​ប្រាថ្នា​ដើម្បី​ដឹងខុសត្រូវ​ ​សេចក្តី​ដឹងខុសត្រូវ​នោះ​ឯង​ ​ជា​ការសំខាន់​របស់ខ្ញុំ​ព្រះអង្គ​ ​ក្នុង​មនុស្សលោក​ ​ដូច្នេះ​ ​ហើយ​សំដែង​នូវ​ការបាន​នូវ​សេចក្តី​ត្រេកអរ​ ​និង​ការបាន​នូវ​សោមនស្ស​ ​មាន​សភាព​យ៉ាងនេះ​។​
​[​១០៦​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ឃើញ​នូវ​អំណាច​នៃ​ប្រយោជន៍​ ​ជា​គំរប់៥នេះ​ថា​ ​ខ្ញុំ​ព្រះអង្គ​ ​មុខ​ជា​នឹង​ច្យុត​ចាក​កាយ​ ​ជា​របស់​នៃ​មនុស្ស​ ​លះបង់​នូវ​អាយុ​ ​ជា​របស់​នៃ​មនុស្ស​ ​ហើយ​បាន​ទៅ​កើតជា​ទេវតា​ដ៏​ឧត្តម​ ​ក្នុង​ទេវលោក​វិញ​ ​ដូច្នេះ​ ​ហើយ​សំដែង​នូវ​ការបាន​នូវ​សេចក្តី​ត្រេកអរ​ ​និង​ការបាន​នូវ​សោមនស្ស​ ​មាន​សភាព​យ៉ាងនេះ​។​

​(​១​)​ ​សម្ពោធិញ្ញាណ​ ​សំដៅយក​សកទាគាមិមគ្គ​ ​(​អដ្ឋកថា​)​
ថយ | ទំព័រទី ២៣៨ | បន្ទាប់