ជណ្តើរ​មាស១យ៉ាង​ ​ជណ្តើរ​ប្រាក់១យ៉ាង​ ​ជណ្តើរ​កែវ​ពៃទូរ្យ១យ៉ាង​ ​ជណ្តើរ​កែវផលិក១យ៉ាង​។​ ​ជណ្តើរ​មាស​ ​មេ​ជា​មាស​ ​តែ​កាំ​ ​និង​ក្បាល​ជណ្តើរ​ជា​ប្រាក់​។​ ​ជណ្តើរ​ប្រាក់​ ​មេ​ជា​ប្រាក់​ ​តែ​កាំ​ ​និង​ក្បាល​ជណ្តើរ​ជា​មាស​។​ ​ជណ្តើរ​កែវ​ពៃទូរ្យ​ ​មេ​ជា​កែវ​ពៃទូរ្យ​ ​តែ​កាំ​ ​និង​ក្បាល​ជណ្តើរ​ជា​កែវផលិក​។​ ​ជណ្តើរ​កែវផលិក​ ​មេ​ជា​កែវផលិក​ ​តែ​កាំ​ ​និង​ក្បាល​ជណ្តើរ​ជា​កែវ​ពៃទូរ្យ​។​ ​ម្នាល​អានន្ទ​ ​ធម្ម​ប្រាសាទ​ ​មានផ្ទះ​កំពូល​ ​៨៤០០០​ ​មាន​បែប៤យ៉ាងគឺ​ ​ផ្ទះ​កំពូល​ដែល​ធ្វើ​ដោយ​មាស១យ៉ាង​ ​ធ្វើ​ដោយ​ប្រាក់១យ៉ាង​ ​ធ្វើ​ដោយ​កែវ​ពៃទូរ្យ១យ៉ាង​ ​ធ្វើ​ដោយ​កែវផលិក១យ៉ាង​។​ ​ក្នុង​ផ្ទះ​កំពូល​ ​ដែល​ធ្វើ​ដោយ​មាស​ ​មាន​តែងតាំង​បល្លង្ក​ប្រាក់​។​ ​ក្នុង​ផ្ទះ​កំពូល​ ​ដែល​ធ្វើ​ដោយ​ប្រាក់​ ​មាន​
ថយ | ទំព័រទី ២៤ | បន្ទាប់