ក៏នឹកស្មានថា ជាព្រះសម្ពុទ្ធ ដូច្នេះហើយ ចូលទៅអង្គុយជិតពួកសមណៈនោះ។ ពួកសមណៈនោះ លុះខ្ញុំព្រះអង្គសួរថា សេចក្តីជ្រះថ្លា តើដូចម្តេច សេចក្តីមិនជ្រះថ្លា តើដូចម្តេច ដូច្នេះហើយ មិនអាចនឹងដោះស្រាយ ក្នុងមគ្គ និងបដិបទាទាំងឡាយបានឡើយ។ កាលណាដែលពួកសមណៈទាំងនោះ ស្គាល់ខ្ញុំព្រះអង្គថាជាសក្កទេវរាជ មកពីឋានទេវតា ពួកសមណៈទាំងនោះ បានសួរខ្ញុំព្រះអង្គថា ទេវរាជ បានសាងកុសលដូចម្តេច ទើបបាននូវសម្បត្តិនេះ។ ខ្ញុំព្រះអង្គ ក៏សំដែងធម៌ តាមដែលបានស្តាប់មក ប្រាប់ដល់សមណៈទាំងនោះ ឲ្យប្រាកដក្នុងទីប្រជុំជន ពួកសមណៈទាំងនោះ នាំគ្នាពេញចិត្ត ដោយហេតុនោះថា យើងទាំងឡាយ បានឃើញវាសវទេវរាជហើយ។ មួយវិញទៀត កាលណាដែលខ្ញុំព្រះអង្គ បានឃើញនូវព្រះសម្ពុទ្ធ