តែងតាំង​បល្លង្ក​មាស​។​ ​ក្នុង​ផ្ទះ​កំពូល​ ​ដែល​ធ្វើ​ដោយ​កែវ​ពៃទូរ្យ​ ​មាន​តែងតាំង​បល្លង្ក​ភ្លុក​។​ ​ក្នុង​ផ្ទះ​កំពូល​ ​ដែល​ធ្វើ​ដោយ​កែវផលិក​ ​មាន​តែងតាំង​បល្លង្ក​កែវមរកត​។​ ​មាន​ដើមត្នោត​ប្រាក់​ ​ឋិតនៅ​ជិត​ទ្វារផ្ទះ​កំពូល​ ​ដែល​ធ្វើ​ដោយ​មាស​ ​ឯ​ត្នោត​នោះ​ ​មាន​ដើម​ជា​ប្រាក់​ ​តែ​ស្លឹក​ ​និង​ផ្លែ​ជា​មាស​។​ ​មាន​ដើមត្នោត​មាស​ ​ឋិតនៅ​ជិត​ទ្វារផ្ទះ​កំពូល​ ​ដែល​ធ្វើ​ដោយ​ប្រាក់​ ​ឯ​ត្នោត​នោះ​ ​មាន​ដើម​ជា​មាស​ ​តែ​ស្លឹក​ ​និង​ផ្លែ​ជា​ប្រាក់​។​ ​មាន​ដើមត្នោត​កែវផលិក​ ​ឋិតនៅ​ជិត​ទ្វារផ្ទះ​កំពូល​ ​ដែល​ធ្វើ​ដោយ​កែវ​ពៃទូរ្យ​ ​ឯ​ត្នោត​នោះ​ ​មាន​ដើម​ជា​កែវផលិក​ ​តែ​ស្លឹក​ ​និង​ផ្លែ​ជា​កែវ​ពៃទូរ្យ​។​ ​មាន​ដើមត្នោត​កែវ​ពៃទូរ្យ​ ​ឋិតនៅ​ជិត​ទ្វារផ្ទះ​កំពូល​ ​ដែល​ធ្វើ​ដោយ​កែវផលិក​ ​ឯ​ត្នោត​នោះ​ ​មាន​ដើម​ជា​កែវ​ពៃទូរ្យ​ ​តែ​ស្លឹក​ ​និង​ផ្លែ​ជា​កែវផលិក​។
ថយ | ទំព័រទី ២៥ | បន្ទាប់