ដើម្បីឲ្យ​ចម្រើន​ប្រាជ្ញា​ ​ដើម្បីឲ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ​។​ ​ភិក្ខុ​មានចិត្ត​មិន​អាស្រ័យ​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​មិន​ប្រកៀក​ប្រកាន់​អ្វី​តិចតួច​ ​ក្នុង​លោក​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​

​ចប់​ ​បដិកូល​មនសិការ​បព្វៈ​ ​។​


 [​១១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ខាងមុខ​ ​នៅ​មាន​ទៀត​ ​ភិក្ខុ​ពិចារណា​ឃើញច្បាស់​ ​នូវ​កាយ​នេះឯង​ ​ដែល​ឋិតនៅ​យ៉ាងណា​ ​ដែល​តាំងនៅ​យ៉ាងណា​ ​ដោយ​កំណត់​ថា​ ​គ្រាន់តែ​ជា​ធាតុ​ថា​ ​ក្នុង​កាយ​នេះ​មាន​ធាតុដី​ ​ធាតុទឹក​ ​ធាតុភ្លើង​ ​ធាតុខ្យល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​អ្នក​ពិឃាត​គោ​ក្តី​ ​កូនសិស្ស​នៃ​បុរស​អ្នក​ពិឃាត​គោ​ក្តី​ ​ដែល​ប៉ិនប្រសប់​ ​គប្បី​ពិឃាត​គោ​ ​ហើយ​រំលែក​ជា​ចំ​ណែ​កៗ​ ​អង្គុយ​នៅ​ទៀប​ផ្លូវ​ធំ​ ​បែក​ជា៤​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើញច្បាស់​ ​នូវ​កាយ​នេះឯង​ ​ដែល​ឋិតនៅ​យ៉ាងណា​ ​ដែល​តាំងនៅ​
ថយ | ទំព័រទី ២៥៤ | បន្ទាប់