គង់​នឹង​ក្លាយទៅជា​ដូច្នោះ​ ​នឹង​កន្លង​នូវ​ភាវៈ​ដូច្នោះ​ពុំបានឡើយ​។​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ខាងក្នុង​ជាប្រក្រតី​ ​(​ដោយ​ការកំណត់​នូវ​សរីរៈ​ស្លាប់​ ​ដែល​សល់​តែ​រាង​ឆ្អឹង​ ​ជាដើម​)​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ផង​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ខាងក្រៅ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជា​ខាងក្នុង​ ​និង​ខាងក្រៅ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​ ​នូវ​ធម៌​ ​ដែល​ប្រជុំ​កើតឡើង​ ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​ ​នូវ​ធម៌​ ​ដែល​សូន្យ​ទៅ​ ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​ជាទី​ប្រជុំ​កើតឡើង​ ​ទាំង​ធម៌​ដែល​សូន្យ​ទៅ​ ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​។​ ​មួយទៀត​ ​ស្មារតី​របស់​ភិក្ខុ​នោះ​ ​ក៏​ផ្ចង់​ឡើង​ចំពោះ​ថា​ ​កាយ​នេះ​មាន​មែន​ ​គ្រាន់តែ​ជាទី​កំណត់​ ​ដើម្បីឲ្យ​ចម្រើន​ប្រាជ្ញា​ ​ដើម្បីឲ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ​ ​ភិក្ខុ​មានចិត្ត​មិន​អាស្រ័យ​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​មិន​ប្រកៀក​ប្រកាន់​អ្វី​តិចតួច​ ​ក្នុង​លោក​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២៥៩ | បន្ទាប់