[១៦] ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ សាងច្បារត្នោតមាសសុទ្ធ ជិតទ្វារនៃផ្ទះកំពូល ដែលធ្វើដោយប្រាក់ ត្រង់កន្លែងដែលអាត្មាអញនឹងអង្គុយក្នុងវេលាថ្ងៃ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់បានសាងច្បារត្នោតមាសសុទ្ធ ជិតទ្វារនៃផ្ទះកំពូល ដែលធ្វើដោយប្រាក់ ត្រង់កន្លែងដែលស្តេចគង់ក្នុងវេលាថ្ងៃ។ ម្នាលអានន្ទ ធម្មប្រាសាទ បិទបាំងដោយរបង២ជាន់ គឺរបងមាស១ជាន់ របងប្រាក់១ជាន់។ របងមាស មានសសរបង្គោលជាមាស តែរបាររបង និងក្បាលបង្គោលរបងជាប្រាក់។ របងប្រាក់ មានសសរបង្គោលជាប្រាក់ តែរបាររបង និងក្បាលបង្គោលរបងជាមាស។ ម្នាលអានន្ទ ធម្មប្រាសាទ បិទបាំងដោយបណ្តាញនៃកណ្តឹង២យ៉ាង គឺបណ្តាញមាស១យ៉ាង បណ្តាញ